home អាតូមី > ការណែនាំអំពីអាតូមី > ព័ត៌មានអំពីក្រុមហ៊ុន > ទស្សនវិជ្ជានៃការប្រតិបត្តិក្រុមហ៊ុន

ទស្សនវិជ្ជានៃការប្រតិបត្តិក្រុមហ៊ុន

ក្រុមហ៊ុនតូចប៉ុន្តែធំ

ទស្សនវិជ្ជាប្រតិបត្តិរបស់អាតូមីគឺបង្កើតក្រុមហ៊ុនតូចប៉ុន្តែធំ

អាតូមីនឹងមិនប្រកាន់ភ្ជាប់ទៅនឹងទំហំ ឬភាពឆើតឆាយនៃសាជិវកម្មទេ ប៉ុន្តែយើងធ្វើឱ្យប្រាកដអំពីស្ថិរភាពខាងក្នុង ។
ហើយវាក៏ជាមូលដ្ឋានគ្រឹះនៃគោលការណ៍ប្រតិបត្តិមួយសំរាប់ទស្សនវិស័យក្នុងការបង្កើតក្រុមហ៊ុនអាតូមី។

ដើម្បីធ្វើបានដូចនេះត្រូវបំបាត់ការចំណាយដែលខ្ជះខ្ជាយ និងគ្រប់គ្រងដោយភាពល្អិតល្អន់។
ពាក្យថាជាក្រុមហ៊ុនធំគឺជាក្រុមហ៊ុនផ្ដោតពីសុភមង្គលរបស់បុគ្គលិកមានទំហំធំ ភាពជោគជ័យរបស់អតិថិជនមានទំហំធំ ការអភិវឌ្ឈន៍នៃសង្គមមានទំហំធំ។

ដើម្បីក្លាយជាក្រុមហ៊ុនធំអាតូមីនឹងមិនសំចៃក្នុងការផ្ដល់អត្ថប្រយោជន៍ធ្វើឲ្យបុគ្គលិកទាំងទទួលបានសុភមង្គល ហើយនឹងអនុវត្តន៍ខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រទំនិញមានគុណភាពដាច់ខាត និងតម្លៃដាច់ខាតផងដែរ។

ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏កំពុងតែខំប្រឹងប្រែងពង្រឹកនូវការយកចិត្តទុកដាក់ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមតាមរយៈវប្បធម៌រីកចំរើនរួមគ្នា និងវប្បធម៌ចែករំលែក។