home អាតូមី > ការណែនាំអំពីអាតូមី > ព័ត៌មានអំពីក្រុមហ៊ុន > ចក្ខុវិស័យនៃការប្រតិបត្តិក្រុមហ៊ុន

ចក្ខុវិស័យនៃការប្រតិបត្តិក្រុមហ៊ុន

០១- ភាពជោគជ័យរបស់អតិថិជន

អាតូមីមិនចាត់ទុកអតិថិជនជាឈ្នាន់ចម្លងដើម្បីផលប្រយោជន៍ឡើយ។

ទស្សនវិសជ្ជារបស់អាតូមីសំរាប់អតិថិជនគឺអាចឆ្លុះបញ្ចាំបានតាមរយៈប្រៀធៀបរវាងការចិញ្ចឹកគោយកទឹកដោះ និងការចិញ្ចឹមកូន។
ហេតុផលនៃការថែទាំគោទឹកដោះ គឺមិនមែនដើម្បីតែទាញយកផលប្រយោជន៍គឺទឹកដោះគោ។
ប៉ុន្តែការថែទាំកូនគឺមិនមែនក្នុគោលបំណងចង់បានប្រយោជន៍ពីកូននោះទេ ព្រោះកូនគឺជាគោលដៅសំខាន់ក្នុងកបីបាច់ថែរក្សា។

ដើម្បីធ្វើឲ្យទទួលបានជោគជ័យមិនមែនគ្រាន់តែធ្វើឲ្យអតិថិជនមានការពេញចិត្តប៉ុណ្ណោះទេ គឺត្រូវធ្វើឲ្យអតិថិជនទទួលបាននូវភាពរំភលភើប ព្រមទាំមានគំនិតក្នុងការធ្វើឲ្យអតិថិជន
ទទួលបានជោគជ័យផងដែរ។

ការជួបជាមួយអាតូមីអ្នកប្រើប្រាស់នឹងទទួលបានជោគជ័យតាមរយៈការប្រើប្រាស់ ហើយអ្នកជំនួញក៏នឺងទទួលបានភាពជោគជ័យតាមរយៈការធ្វើជំនួញ។

០២- មជ្ឈមណ្ឌលចែកចាយនៅក្នុងតំបន់(HUB)

អាតូមីបានចាប់យកគោលដៅចង់ក្លាយទៅជាបណ្ដាញចែកចាយជាសកលមួយផងដែរ។

មានន័យថានឹងក្លាយទៅជាក្រុមហ៊ុនចែកចាយមួយ ហើយដើម្បីធ្វើការតភ្ជាប់បណ្ដាញអ្នកប្រើប្រាស់នៅក្នុងសកលលោកអាតូមីកំពុង
តែខំប្រឹងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនដែលមានការប្រកួតប្រជែងដាច់ខាត។

តាមរយៈយុទ្ធសាស្ត្រGSGS( Global Sourcing Global Sales) អាតូមីនឹងស្វែងរក
ផលិតផល សេវាកម្មដែលមានគុណភាពល្អផ្ដាច់ក្នុងតម្លៃល្អផ្ដាច់នៅក្នុងសកលលោកដើម្បីយកមកធ្វើការចែកចាយទៅគ្រប់ទីកន្លែង។

៣- ក្រុមហ៊ុនកំពូលលំដាប់លេខ១

អាតូមីកំពុងតែគ្រោងឱ្យក្លាយជាក្រុមហ៊ុនកំពូលលំដាប់លេខ ១ ។

ហើយដើម្បីទទួលបានលទ្ធផលនេះក្រុមហ៊ុនកំពុងតែធ្វើប្រតិបត្តិការជាមួយនឹងយុទ្ធសាស្ត្រដ៏ល្អបំផុតគឺភាពស្មោះត្រង់ និងសេក្ដីសុច្ចរិត គឺក្រុមហ៊ុនខិតខំប្រឹប្រែងក្នុងការចែកចាយទំនិញដែលមាគុណ
ភាពល្អផ្ដាត់ក្នុងតម្លៃទាបទៅកាន់អ្នកប្រើប្រាស់។

ម្យ៉ាងទៀតអ្នកដែលមានទំនាក់ទំនងជាមួយអាតូមីទាំងអស់ក៏កំពុងតែខិតខមប្រឹប្រែងក្នុងការក្លាយទៅជាបុគ្គលដែលស្ថិតនៅក្នុងលំដាប់ខ្ពស់តាមរយៈការប្រកាន់យកនូវមនស្សិការ និងឥរិយាបទសុច្ចរិត
ទៀងត្រង់ ព្រមទាំងព្យាយាមក្នុងការខិតខំប្រែងក្នុងការអភិវឌ្ឍន៍ផ្នែគំនិតផងដែរ។

វ​ប្បធម៌ទាំង3ដែលដឹកនាំអាតូមីឲ្យក្លាយទៅជាក្រុមហ៊ុនលំដាប់លេខមួយ។

វប្បធម៌គោរពគោលការណ៍ចម្បង

វប្បធម៌គោរពគោលការណ៍ចម្បងនឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់សំរាប់ក្រុមហ៊ុនអាតូមី សមាជិក ព្រមទាំងសង្គមផងដែរ។

វប្បធម៌រីកចំរើនរួមគ្នា

ជាវប្បធម៌មួយដែលដឹកនាំឲ្យក្រុមហ៊ុនអាតូមី ក្រុមហ៊ុនដែលជាដៃគូសហការ និងសមាជិកទាំងអស់ទទួលបាននូវការរីកចំរើនជាមួយគ្នា។

វប្បធម៌ចែករំលែក

វប្បធម៌ចែករំលែកនេះជាវិធីមួយសម្រាប់បង្កើទំនាក់ទំនងដែល្អមួយរវាងក្រុមហ៊នអាតូមី និងពិភពលោក។

វប្បធម៌ដ៏សំខាន់ទំាងបីរបស់អាតូមីគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតដែលអាចដឹកនាំក្រុមហ៊ុនអាតូមីអាចមានអាយុរហូតដល់100ឆ្នាំ។