home អាតូមី > ការណែនាំអំពីអាតូមី > ព័ត៌មានអំពីក្រុមហ៊ុន > សេចក្ដីសង្ខេប

សេចក្ដីសង្ខេប

ទ្រឹស្តីមូលដ្ឋាននៃសេដ្ឋកិច្ចគឺទៀងត្រង់ប្រកបដោយគុណធ៌ម
ការចែកចាយគឺជាគន្លឹះសំខាន់ ហើយកាលក់ទំនិញដែលមានគុណភាពខ្ពស់ ក្នុងតំលៃសមរម្យ គឺជាគន្លឹះនៃភាពជោគជ័យ

​ការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពផ្តាច់គេក្នុងតម្លៃល្អផ្តាច់គេគឺជាយុទ្ធសាស្ត្រផលិតផលលំដាប់ខ្ពស់តម្លៃល្អសម្រាប់សាធារណជន

យុទ្ធសាស្ត្រផលិតផលលំដាប់ខ្ពស់តម្លៃល្អរបស់អាតូមីកំពុងតែទទួលស្វាគមន៍នៅបណ្តាប្រទេសទូទាំងពិភពលោក។ អាតូមីបានបង្កើតឡើងនៅឆ្នាំ2009ហើយបានបោះជំហាយចូលទីផ្សារអន្តរជាតិដោយចាប់ផ្ដើមនៅសហរដ្ឋអាមេរិចកាលពីឆ្នាំ2010 បន្ទាប់មកបានបើកសាខានៅ ជប៉ុន កាណាដា តៃវ៉ាន់ សឹង្ហបូរី កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងម៉ិចស៊ីកូផងដែរ។ តាមរយៈយុទ្ធសាស្ត្រផលិតផលនៃមហាជនធ្វើឲ្យអាតូមីទទួលបានពាននាំចេញកំពូលដែល ក្នុងឆ្នាំ2011 មានទំហំ5លានដុល្លារ ឆ្នាំ2013 ទំហំ10លានដុល្លារ ឆ្នាំ2015 មានទំហំ 20លានដុល្លារ ឆ្នាំ2017ទទួលបានពានក្នុងទំហំទឹកប្រាក់ 50លានដុល្លារផងដែរ។ នៅក្នុងឆ្នាំ2018នេះអាតូមីនឹងបើកសាខាក្នុងប្រទេស អូស្ត្រាលី វៀតណាម និងឥណ្ឌូនេស៊ី ព្រមទាំងនឹងបើសាខានៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំមួយក្នុងពិភពលោនៅក្នុងឆ្នាំ2019ខាងមុខនេះផងដែផងដែរក្នុងការឆ្ពោះទៅកាន់គោលដៅបណ្ដាញជាសកល។ ចាប់តាំងពីបង្កើតមក គោលបំណងរបស់យើងមិនមែនជាការប្រកួតប្រជែងជាមួយក្រុមហ៊ុនទីផ្សារបណ្ដាញ(network marketing) ដទៃទៀតឡើយ ។
ចាប់តាំងពីដំបូង យើងខ្ញុំគិតថា ដៃគូប្រកួតប្រជែងរបស់យើងខ្ញុំ គឺក្រុមហ៊ុនចែកចាយធំៗលក់ទំនិញលើទីផ្សារ(ផ្សារទំនើប ហាងធំៗ ការទិញទំនិញនៅផ្ទះតាមបណ្តាញទូរទស្សរ៍ (home shopping) និងអ្នកលក់រាយតាមអ៊ិនធឺណិត (online retailors) ។
ចាប់ពីពេលនេះតទៅ អាតូមីនឹងសរសេរប្រវត្តិសាស្ត្រទីផ្សារបណ្ដាញ (network marketing)ថ្មីឡើងវិញ ។
អាតូមីនឹងដឹកនាំឧស្សាហកម្មទីផ្សារបណ្តាញអោយមានកេរ្តិ៍ឈ្មោះ និងផ្លាស់ប្តូរទស្សនៈអវិជ្ជមានទាំងអស់ តាមរយៈការពង្រឹងមូលដ្ឋានគ្រឹះនៃគោលការណ៍។
អាតូមីនឹងព្យាយាមដើម្បីឱ្យផ្លាស់ប្តូរកិត្តិសព្ទរបស់ឧស្សាហកម្មទីផ្សារបណ្តាញកាន់តែល្អ ព្រមទាំងការរីកចម្រើនរបស់ឧស្សាហកម្មទីផ្សារបណ្តាញ។
អាតូមីកំពុងតែអនុវត្តវប្បធម៌ទាំង៣ គឺ៖ ១- វប្បធម៌ផ្ដោតលើគោលការណ៍ ២-វប្បធម៌រីកចម្រើនជាមួយគ្នា ៣-វប្បធម៌ចែករំលែក គោលបំណងរបស់យើងគឺ ភាពជោគជ័យរបស់អតិថិជនខ្ពស់ជាងការរំពឹងទុករបស់អតិថិជន សាជីវកម្មដែលយកចិត្តទុកដាក់ចំពោះស្មារតីរបស់អតិថិជនជាទីបំផុត! យើងខ្ញុំសង្ឃឹមថាការជួបជាមួយអាតូមី នឹងនាំមកនូវជោគជ័យដល់ជីវិតរបស់អ្នក។
យើងតែងតែបម្រើលោកអ្នកដោយទឹកចិត្តគោរពជាទីបំផុតរហូតដល់ថ្ងៃណាដែលសុបិន្ត្តរបស់លោកអ្នកក្លាយជាការពិត។