សរុប៖7 មុខទំនិញ

លេខ មាតិកា
98 ប្រសិនបើយើងបញ្ជាទិញផលិតផលតិចតួចស្រាលៗដូចជា ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ តើក្រុមហ៊ុនគិតថ្លៃលើសេវាដឹកជញ្ជូនទេ?

លោកអ្នកនឹងទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃបើសិនជាលោកអ្នកយកមជ្ឈមណ្ឌលជាកន្លែងទទួលទំនិញ

95 6 ទំនិញដែលទទួលបាន ខុសគ្នាទៅនឹងទំនិញនៅក្នុងកិច្ចព្រមព្រៀងបញ្ជាទិញរឺ?

1)      ក្នុងករណីទំនិញដែលទទួលបាន ខុសគ្នាទៅនឹងទំនិញដែលបាន បញ្ជាទិញសូមទាក់ទងមកកាន់ ផ្នែកបំរើអតិថិជន ធ្វើការ បញ្ជាក់រួច នឹងធ្វើការបញ្ជូនទំនិញជូនសារជាថ្មីអោយបានរហ័ស។

(ករណីដែលមិនបានបញ្ជូនទំនិញជូនដោយសារខ្វះទំនិញ រឺទំនិញដាច់ស្តុកសូមជួយទាក់ទងមកប្រាប់ផ្នែកបំរើអតិថិជនយើងខ្ញុំក៏នឹងធ្វើការដោះស្រាយជូនផងដែរ)

2)     ក្នុងករណីទទួលបានទំនិញដែលមិនបានធ្វើការបញ្ជាទិញ:

-       អាចបណ្ដាលមកពីកំហុសអ្នកដឹកជញ្ជូនទំនិញយកទៅខុសគោលដៅ។

-       អាចបណ្ដាលមកពីកំហុសអ្នកបញ្ជាទិញបញ្ចូលព័ត៌មានទីតាំងដែលត្រូវបញ្ជូនទំនិញខុស។

សូមទាក់ទងមកកាន់ផ្នែកបំរើអតិថិជនរបស់អាតូមី បន្ទាប់ពីធ្វើការបញ្ជាក់រួចយើងខ្ញុំនឹងដោះស្រាយជូនអោយបានរហ័ស។


94 បើចង់មើលកំណត់ត្រានៃការបញ្ជាទិញតើអាចមើលតាមរយៈណា?

វិធីពិនិត្យមើលកំណត់ត្រាលំអិតនៃការបញ្ជាទិញគឺ:
1)    ចូលគេហទំព័រអាតូមីកម្ពុជា > ម៉ាអូហ្វីស > កំណត់ត្រាទិញរបស់ខ្ញុំ
2)    ចូលគេហទំព័រអាតូមីកម្ពុជា > មជ្ឈមណ្ឌលទិញទំនិញ > ពិនិត្យមើលការដឹកជញ្ជូន/ការបញ្ជារទិញរបស់ខ្ញុំ

93 តើអាចបញ្ចូលបន្ថែម រឺដកទំនិញខ្លះចំពោះទំនិញដែលបានបញ្ជាទិញរួចហើយបានដែរ រឺទេ?

បើដំណើការបញ្ជាទិញបញ្ចប់ហើយមិនអាចបញ្ចូលបន្ថែម រឺដកទំនិញខ្លះបានទេ ហើយបើចង់ធ្វើ ដូចនោះសូមលុបការ បញ្ជាទិញ រួចធ្វើការបញ្ជាទិញសារជាថ្មី។

ប៉ុន្តែសូមពិនិត្យមើលដោយចូលគេហទំព័រអាតូមីកម្ពុជា > មជ្ឃមណ្ឌលទិញទំនិញ > ពិនិត្យមើលការដឹកជញ្ជូន/ ការបញ្ជារ ទិញរបស់ខ្ញុំ បើសិនជាហួសពីដំណាក់កាល«កំពុងតែរៀបចំទំនិញ»នោះមិនអាចលុបការបញ្ជាទិញបានឡើយ។


92 បន្ទាប់ពីបានធ្វើការទូទាត់ហើយតើអាចលុបចោលការបញ្ជាទិញមួយផ្នែកនៃមុខទំនិញបានដែរឺ ទេ?

មិនអាចលុបចោលការបញ្ជាទិញមួយផ្នែកបានទេ


91 ក្រោយពីការបញ្ជាទិញហើយតែបានធ្វើការទូទាត់ដល់ទៅ ពីរដង។

ចំពោះការទូទាត់សម្រាប់ទំនិញដែលបញ្ជាទិញម្ដងអាចធ្វើឡើងបានតែម្ដងតែបណ្ណោះ។ ការដែលទូទាត់ពីរដងមានន័យថាមានកំហុសនៅពេលលោកអ្នកធ្វើការបញ្ជាទិញ ដូចនេះសូមពិនិត្យអោយបានលំអិតសារជាថ្មីឡើងវិញហើយសូមធ្វើការទាក់ទងទៅផ្នែកបំរើអតិថិជនរបស់អាតូមីកម្ពុជា យើងខ្ញុំនឹងជួយដោះស្រាយអោយបានឆាប់រហ័ស។


90 តើវិធីទូទាត់ប្រាក់មានតាមរយៈអ្វីខ្លះ?

ការទូទាត់មាន២របៀបគឺ ការបង់ប្រាក់ដោយផ្ទាល់តាមរយៈធនាគារអេស៊ីលីដា និងការបង់ប្រាក់តាមគណនីវីង