សរុប៖9 មុខទំនិញ

លេខ មាតិកា
72 ករណីដែលចង់ធ្វើការប្តូរយកប្រាក់វិញ លើទំនិញដែលមិនទាន់បានប្រើប្រាស់តើក្រុមហ៊ុនរក្សា PV អោយសមាជិកទេ?

នៅថ្ងៃដែលក្រុមហ៊ុនទទួលយកផលិតផលពីអ្នកទិញវិញ  ក្រុមហ៊ុននឹងធ្វើការកាត់ពិន្ទុ PV ដែលសមាជិកបានទិញទំនិញនោះ។

70 នៅពេលធ្វើការបង្វិលទំនិញអោយវិញតើការបង្វិលប្រាក់អោយវិញមានដំណើរការយ៉ាងណា?

សូមធ្វើការស្នើរសុំបង្វិលសង រឺប្តូរផលិតផលនៅសាខាដែលលោកអ្នកបានធ្វើការបញ្ជាទិញ។ សូមធ្វើការទាញយកពាក្យស្នើរសុំបង្វិលសង រឺប្តូរផលិតផលតាមរយៈគេហទំព័រហើយបំពេញរួចធ្វើការផ្ញើរទៅកាន់  atomy_kh@atomypark.com បន្ទាប់មកសូមផ្ញើរទំនិញដែលត្រូវប្ដូរមកការិយាល័យក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការបង្វិលសង និងប្តូរជូនតាមដែលធ្វើទៅបាន។ ព័ត៌មានលំអិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ 023 922 111


69 ការបញ្ជាទិញបានលុបចោលរួចរាល់ហើយតើពេលណាទើបទទួលបានប្រាក់វិញ?

ប្រាក់ដែលបានដាក់តាមធនាគារនឹងការបង្វិលជូនវិញបន្ទាប់ពីធ្វើការលុបកំណត់ត្រាលក់ចេញរួចរាល់ដែលត្រូវចំណាយពេល 3ថ្ងៃ ហើយប្រាក់ដែលត្រូវបង្វិលជូនវិញនឹងបញ្ចូលទៅក្នុងគណនីធនាគាររបស់សាមីខ្លួនវិញ។


68 ចង់លុបចោលការបញ្ជាទិញក្រោយពីការបញ្ជាទិញបានរួចរាល់តើធ្វើយ៉ាយដូចម្ដេច?

សូមពិនិត្យមើលដោយចូលគេហទំព័រអាតូមីកម្ពុជា > មជ្ឈមណ្ឌលទិញទំនិញ > ពិនិត្យមើលការដឹកជញ្ជូន/ការបញ្ជារទិញរបស់ខ្ញុំ បើសិនជាហួសពីដំណាក់កាល«កំពុងតែរៀបចំទំនិញ»នោះមិនអាចលុបការបញ្ជាទិញបានឡើយ។


67 ចងដឹងពីគោលការណ៍កំណត់នៃការប្ដូរទំនិញ /បង្វិលសងវិញមែនទេ?

គោលការណ៍កំណត់នៃការប្ដូរទំនិញ

សំរាប់អតិថិជនដែលធ្វើការទិញទំនិញនៅក្រុមហ៊ុន អាតូមីហើយចង់ធ្វើការប្តូរវិញនោះ សមីខ្លួនត្រូវបញ្ជូនមកវិញនូវទំនិញដែលត្រូវប្ដូរត្រូវតែនៅល្អគ្មានបែកបាក់ បើកប្រើរួច រឺខូចគុណភាព ហើយនឹងត្រូវបានកាត់វិញនូវកំរៃជើងសារ និងអត្ថប្រយោជន៍ (ពិន្ទុ PV និង​ អត្ថប្រយោជន៍ផ្សេងៗ) ​ដែលទទួលបាននៅពេលទិញទំនិញនោះ ហើយនឹងត្រូវផ្ដល់ជូនវិញនូវទឹកប្រាក់ដែលបានកាត់ថ្លៃបង់សេវាផ្សេងៗ។ ថ្លៃសេវាផ្សេងៗនឹងបញ្ជាក់នៅខាងក្រោម។

ដំណើរការនៃការប្តូរទំនិញ និងបង្វិលសងវិញ

- ដំបូងត្រូវទូរស័ព្ទទាក់ទងទៅផ្នែកបំរើអតិថិជនរបស់អាតូមីកម្ពុជាដើម្បីប្រាប់ពីមូលហេតុនៃការចង់ប្ដូរ

- ធ្វើការវិចខ្ចប់ទំនិញ កិច្ចសន្យាទិញទំនិញ និងពាក្ស្នើរសុំប្តូររួចផ្ញើរមកកាន់ទីតាំងដែលបានកំណត់គឺ  អគារលេខ៦៤(អ៊ីមឺរ៉ល) ជាន់ទី៦ ប្លុក៤ និង៥ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា, ទូរស័ព្ទ : 855-(0)23-72-5858  យើងខ្ញុំនឹងធ្វើការប្តូរជូនវិញបន្ទាប់ពីបានធ្វើការបញ្ជាក់រួចរាល់។

ការសងប្រាក់

- យើងខ្ញុំនឹងបញ្ចូលប្រាក់ចូលក្នុងគណនីជូនលោកអ្នកវិញបន្ទាប់ពីបញ្ចប់ការប្តូររួចរាល់ក្នុងចន្លោះពេលពី 1 ទៅ 3ថ្ងៃ។

បញ្ជាក់ការប្តូរទំនិញ(រួចរាល់)

សូមទូរស័ព្ទទំនាក់ទំនងមកខាងផ្នែកបំរើសេវាកម្មអតិថិជនរបស់អាតូមីកម្ពុជានឹងទទួលបានការបញ្ជាក់បានភ្លាមៗ។

ការកាត់កំរៃជើងសារ

- នៅពេលដែលមានការប្តូរទំនិញ កំរៃជើងសាររបស់អ្នកដែលប្តូរនឹងត្រូវបានកាត់ទៅតាមនោះផងដែរ។

- ហើយក៏មានការកាត់កំរៃជើងសាររបស់ខ្សែខាងលើផងដែរ។

ការកាត់ថ្លៃចំណាយ

- បើការប្តូរ ប្រព្រឹត្តិទៅក្នុងកំឡុងពេល 15ថ្ងៃ ដែលគិតចាប់ពីថ្ងៃបញ្ជូនទំនិញនោះមិនមានការកាត់ថ្លៃចំ​ណាយទេ ។

- ការប្តូរប្រព្រឹត្តិទៅនៅក្រោយពេល 15ថ្ងៃ ដែលគិតចាប់ពីថ្ងៃបញ្ជូនទំនិញនោះនឹងមានការកាត់ថ្លៃចំ​ណាយ​ចំនួន5%។

ករណីដែលមិនអាចធ្វើការប្តូរទំនិញបាន

- ក្នុងករណីដែលការទិញទំនិញដែលចង់ប្តូរលើសពី 1ខែលើទៅ។

- ក្នុងករណីទំនិញដែលចង់ប្តូរត្រូវបាត់បង់ រឺខូចខាតដោយសារសមីខ្លួនផ្ទាល់

- ក្នុងករណីទំនិញដែលចង់ប្តូរត្រូវបានប្រើហើយ ធ្វើឲ្យទំនិញនោះធ្លាក់តំលៃ។

- ទំនិញដែលងាយក្លែងបន្លំ និង ការវិចខ្ចប់មានការខូចខាត


66 ចង់ដឹងអំពីរបៀបនៃការធ្វើការស្នើរប្ដូរទំនិញ /បង្វិលសងវិញមែនទេ?

ជាដំបូងសូមធ្វើការទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនដើម្បីប្រាប់អំពីមូលហេតុនៃការធ្វើការស្នើរប្ដូរទំនិញ /បង្វិល​សងវិញ។ បន្ទាប់មកចូលទៅក្នុងគេហទំព័រអាតូមីកម្ពុជា > ចុចចូលម៉ាយអូហ្វីស >ចុចចូលមជ្ឈមណ្ឌលសុភមង្គលរបស់ខ្ញុំ > ចុចចូលបន្ទប់ឯកសារ​ ហើយទាញយកពាកស្នើរសុំធ្វើការស្នើរប្ដូរទំនិញ /បង្វិលសងវិញ រួចបំពេញពាក្យស្នើរនោះ បន្ទាប់មកធ្វើការផ្ញើរទំនិញនោះដោយភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញទំនិញ(វិក័យប័ត្រ)មកអគារលេខ៦៤(អ៊ីមឺរ៉ល) ជាន់ទី៦ ប្លុក៤ និង៥ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា,ទូរស័ព្ទ : 855-(0)23-72-58-58 បន្ទាប់ពីទំនិញបានមកដល់យើងខ្ញុំនឹងធ្វើការរៀបចំដំណើរការប្ដូរទំនិញ /បង្វិលសងវិញក្នុងរយៈពេលបីថ្ងៃ។


65 ពេលធ្វើការស្នើរប្ដូរទំនិញ /បង្វិលសងវិញនណាជាអ្នកបង់ថ្លៃដឹកជញ្ជូន?

ក្នុងកំឡុងរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃដែលបានទិញក្រុមហ៊ុនជាអ្នកបង់ថ្លៃដឹកជញ្ជូន។

*តែត្រូវតែភ្ជាប់មកជាមួយនូវវិក័យប័ត្រផង។


64 តើការស្នើរប្ដូរទំនិញ /បង្វិលសងវិញអាចធ្វើទៅបានក្នុងកំឡុងរយៈពេលប៉ុន្មាន?

ការស្នើរប្ដូរទំនិញ/បង្វិលសងវិញអាចធ្វើទៅបានក្នុងកំឡុងរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃដែលបានទិញ។


63 ពេលចង់ធ្វើការប្ដូរទំនិញ /ស្នើរបង្វិលសងវិញតើត្រូវផ្ញើរទំនិញតាមរបៀបណា?

សូមផ្ញើទំនិញនោះ និងពាក្យស្នើរប្ដូរទំនិញ /បង្វិលសងវិញ មកកាន់អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ឃ្លាំងយើងខ្ញុំគឺអគារលេខ៦៤(អ៊ីមឺរ៉ល) ជាន់ទី៦ ប្លុក៤ និង៥ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា,ទូរស័ព្ទ : 855-(0)23-72-58-58ជាការស្រេច។